រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នា ចាប់បានស្វាគមន៍មួយដៃមួយជើងទ្រមខ្លួនបែកឈាម ពោរមុខ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង មិនបានសម្រេចត្រូវបានម្ចាស់ឃើញទាន់ស្រែកឆោឡោ។ ហេតុការណ៍ចាប់វាយជនសង្ស័យលួចម៉ូតូនេះ កាលពីម៉ោង២និង២០នាទីរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ
២០១៦ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យដែលជួបសំណាងអាក្រក់ឈ្មោះ ហេង សុភ័ក្រ អាយុ២៥ឆ្នាំស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិត្បូងវត្ត ឃុំត្បូងវត្ត ស្រុកត្បូងឃ្មុំ ។ ចំណែកម្ចាស់ម៉ូតូឈ្មោះ ឆឹម តុលា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិទឹកថ្លាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមម្ចាស់ម៉ូតូបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ គាត់បានទុកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ១២៥ពណ៌ខ្មៅ សេរី២០១០ ឡើងតែមសេរី២០១៥ ពាក់ស្លាកលេខ កំពង់ចាម 1C-8092 ដោយចតទុក ចោលនៅចំហៀងផ្ទះក្បែរកន្លែងលក់ដូរ ស្រាប់តែមានជនសង្ស័យបានមកធ្វើសកម្មភាពកាច់ក លួចម៉ូតូ។ នៅពេលដែលលួចបានជិះចេញ គាត់បានឃើញទាន់ស្រែកចោរៗ ត្រូវបានប្រជាពលរដ្ឋជិតខាងនាំគ្នាចាប់បាន ហើយវាយទ្រមខ្លួន ពោរមុខ បែកឈាម រួចប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីសាកសួរ និងចាត់ការតាមច្បាប់។ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចដកហូតបាន ដែកចុងស្រួចកែច្នៃចំនួន០៣ដើមសម្រាប់កាច់កម៉ូតូ និងសោខ្សៀ១ ព្រមទាំងម៉ូតូប្រគល់ឲ្យម្ចាស់វិញ៕
Phnom Penh: A man has been welcoming residents seized a timed bomb filled blood after the act of stealing a motorcycle is not decided yet cried out loudly. Facts motorcycle theft suspect in 2 hours and 20 minutes the afternoon of May 30, 2016 in the village Thla maids. The suspect, who met misfortune Heng Sopheak, 25, stay real hometown village commune south of Wat south Wat Khmom. The owner of the motorcycle Senchenko Oct. 23-year-old male occupations vendors stay Thla maids.
Motorcycle owners told police that before the incident he had a motorcycle brand Dream 125 free black 2010 free 2015 number plates Cham 1C-8092, parked on the side of the house near the shopkeeper suddenly suspect action convulsions stolen motorcycle. When hijackers flew out he saw screaming thieves were local residents seized and evaluation forms filled bomb blood and give them authority to police administration Thla, interrogate and administer the law. After detaining authorities seized iron cusp 03 for processing convulsions motorcycles and motorcycle lock pipe 1 and handed over to the owner .
Source: Kohsontepheap
_________________________________________________________________________________









0 comments:
Post a Comment